​វេទិកា​ថ្នាក់​តំបន់​លើ​ទី៦​ និង​ចូល​រួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​វេទិកា ​"ភាព​ជា​អ្នក​ដឹក​នាំ​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​អាស៊ាន​ឆ្លាត​វៃ​ ២០២០​"​

រដ្ឋ​ធានី​វៀង​ច័ន្ទ​៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​៩កើត ​ខែមាឃ ​ឆ្នាំរកា ​នព្វស័ក​ ព.ស២៥៦១ ​ត្រូវ​នឹង​ថ្ងៃ​ទី២៥​ ខែមករា​ ឆ្នាំ២០១៨​ ឯកឧត្តម​ សុខ ​ពុទ្ធិវុធ​ អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ដឹក​នាំ​គណ:​ប្រតិភូ​ចូល​រួម​វេទិកា​ថ្នាក់​តំបន់​លើទី៦​ និង​ចូល​រួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​វេទិកា ​"ភាព​ជាអ្នក​ដឹក​នាំ​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​អាស៊ាន​ឆ្លាត​វៃ​ ២០២០​"​ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃទី​២៥-២៦​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅ​រដ្ឋ​ធានី​វៀង​ច័ន្ទ​ សាធារណ:​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ និង​គណ:​ប្រតិភូ​បាន​ចូល​រួម​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ និង​គំនិត​ផ្ដួច​ផ្ដើម​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​ចំនួន​ ៣គឺ៖​
– របាយ​ការណ៍​បច្ចុប្បន្ន​ស្ដី​ពី​ការ​អនុវត្ត​ផែន​ការ​មេ ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​អាស៊ាន ​២០២០​
– ភាព​ជាអ្នកដឹកនាំ​ឌីជីថល​
– កិច្ច​សហ​ប្រតិបត្តិការ​ស្ដីពី​ សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ អាស៊ាន​

សូមបញ្ជាក់ថា​វេទិកានេះ ​គឺជាវេទិកា​ថ្នាក់​តំបន់​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជារៀង​រាល់​ឆ្នាំ​ក្នុង​គោល​បំណង​រួមគ្នា​ដោះ​ស្រាយ​បញ្ហា ​និង​ ចែក​រំលែក​បទ​ពិសោធន៍​ នៃការវិវត្តន៍​ចុង​ក្រោយ​បំផុត​ លើ​ការ​ផ្លាស់​ប្តូរ​ និង​ប្រើ​ប្រាស់​ព័ត៌មាន​ឌីជីថល​។​

វេទិកាថ្នាក់​តំបន់​នេះ ​រៀប​ចំ​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​នៃ​សាធារណ:​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ សហការ​ជាមួយ​នឹង​សមាគម​ CIO​ អាស៊ាន ​នៅ​ឯសណ្ឋាគារ​ Don​ Chan​ Palace​ នៃ​ទីក្រុង​វៀងច័ន្ទ​ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ ថ្ងៃ​ទី២៥-២៦ ​ខែមករា ​ឆ្នាំ២០១៨​ ត្រូវ​នឹង​ថ្ងៃ​ទី​៩-១០​កើត​ ខែមាឃ​ ឆ្នាំរកា ​នព្វស័ក​ ព.ស២៥៦១​ បន្ទាប់​ពីវេទិកា ​លើកទី៥ ​ដែល​ត្រូវ​បាន​រៀប​ចំឡើង​នៅ​រាជ​ធានី​ភ្នំពេញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដោយ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ជាមួយ​សមាគមន៍​ CIO​ អាស៊ាន​ លើ​ប្រធាន​បទ​ ព្រំដែន​ឌីជីថល​ ពន្លឿន​នវានុវត្ត​ និង​ការ​ប្រែ​ប្រួល​បញ្ហា​ប្រឈម​នៅ​ក្នុង​ផ្នត់​គំនិត​នាពេល​បច្ចុប្បន្ន​ ឆ្នោះ​ទៅ​អាស៊ាន​ឆ្លាត​វៃ​២០២០​ ថ្ងៃ​ទី​១-២​ ខែធ្នូ​ ឆ្នាំ​២០១៦​៕​


 

អត្ថបទជាប់ទាក់ទង