ឯកឧត្ដម​រដ្ឋ​មន្ត្រី​​ ត្រាំ អុីវតឹក ​អញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជ​ការ​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍ និយោជិត​សាខា​ប្រៃ​សណីយ៍​កម្ពុជា ​ខេត្ត​កោះកុង

ខេត្តកោះកុង៖​ រសៀល ​ថ្ងៃអង្គារ​ ៧កើត ​ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​២៥៦១ ​ត្រូវនឹង​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​២០១៨​ ឯកឧត្ដម​ ត្រាំ អុីវតឹក ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ ​អម​ដំណើរ​ដោយ​ ឯកឧត្ដម​អនុ​រដ្ឋ​លេខាធិការ​ អគ្គនាយក ​ទី​ប្រឹក្សា ​និង​មន្ត្រី​រាជ​ការ​ក្រសួង​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជ​ការ​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍ ​និយោជិត​សាខា​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​កម្ពុជា​ខេត្ត​កោះកុង ​ដើម្បី​ពិនិត្យ​ការងារ​ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជ​ការ​ និង​និយោជិត​ទាំង​អស់​ដែល​កំពុង​បំពេញ​ការងារ​នៅ​មន្ទីរ​​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ខេត្ត​កោះកុង​៕


 

អត្ថបទជាប់ទាក់ទង