ប្រតិភូ​ក្រសួង​​ ប.ទ.​អញ្ជើញ​​ចូល​​រួម​​កម្មវិធី​​ពិពណ៌​​បច្ចេក​វិទ្យា​​ប្រព័ន្ធ​​ទូរ​​គមនាគមន៍​​ឆ្នាំ២០១៨​​ នៅ​​សាធារណ​​រដ្ឋ​​ឥណ្ឌា​

ញូវដេលី៖ ថ្ងៃ​ព្រហស្បតិ៍ ​០៨កើត​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​២៦៥១​ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ​ ឆ្នាំ២០១៨ ​ឯកឧត្តម​ មាស ​ប៉ូ ​អនុរដ្ឋលេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ របស់​ឯក​ឧត្តម​រដ្ឋមន្ត្រី ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូល​រួម​ កម្មវិធី​ពិពណ៌​បច្ចេកវិទ្យា​ប្រព័ន្ធ​ទូរ​គមនាគមន៍​ឆ្នាំ២០១៨​ នៅ​សាធារណ​រដ្ឋ​ឥណ្ឌា។​ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​ ឯកឧត្តម​ ប្រធាន​ប្រតិភូ​ បាន​ចូល​ជួប​សំដែង​ការ​គួរសម​ និង​ប្រជុំ ​ទ្វេភាគី​ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ ព្រម​ទាំង​ផ្លាស់​ប្តូរ​វត្ថុ​អនុស្សាវរីយ៍​ជាមួយ​ ឯកឧត្តម​ ម៉ាណូស ​ស៊ីនហា ​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ នៅ​ទីស្តីការ​ក្រសួង​គមនាគមន៍​នា​ទីក្រុង​ញូវដេលី​។​


 

អត្ថបទជាប់ទាក់ទង