ឯកឧត្តម​រដ្ឋមន្ត្រី​ ត្រាំ អុីវតឹក​ ​ អញ្ជើញ​ដឹក​នាំកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​នៃ​ការ​កសាង​សមត្ថភាព​ ការ​ស្រាវ​ជ្រាវ​ និង​​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍ ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​

រាជធានីភ្នំពេញ៖ រសៀល​ថ្ងៃអង្គារ ​៦រោច ​ខែមាឃ ​ឆ្នាំរកា ​នព្វស័ក ​ព.ស.២៥៦១​ ត្រូវ​នឹង​ថ្ងៃទី​០៦ ​ខែកុម្ភៈ ​ឆ្នាំ២០១៨​ នៅ​ទីស្ដី​ការ​ក្រសួង​ ឯកឧត្តម​ ត្រាំ អុីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​នៃ​ការ​កសាង​សមត្ថភាព​ ការ​ស្រាវ​ជ្រាវ​ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ការងារ​លើ​វឌ្ឍនភាព​ នៃ​ការ​បំពេញ​ការងារ​របស់​លេខា​ធិការដ្ឋាន ​និង​រៀប​ចំ​ផែន​ការ​សកម្មភាព​ និង​ផែនការថវិកា​​ ឆ្នាំ​២០១៧ – ២០១៨​ ព្រម​ទាំង​ស្នើសុំ​គម្រោង​សាង​សង់​មជ្ឈ​មណ្ឌល​នវានុវត្តន៍​របស់​មូល​និធិ​នៃ​ការ​កសាង​សមត្ថភាព ​ការស្រាវជ្រាវ​​ និង​​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។​

ឯកឧត្តម​ ត្រាំ អុីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍