ឯក​ឧត្ដម​រដ្ឋមន្ត្រី ​ត្រាំ ​អុីវតឹក​ អញ្ជើញ​ជាអធិបតី​ក្នុងពិធីប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ខេត្តស្វាយរៀង ​ថ្មី​ នៅសាលាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃពុធ ​១៤រោច ​ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តស្វាយរៀង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក គង់ សេរីវុធ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្វាយរៀង ថ្មី ជំនួសឯកឧត្ដម គឹម ឈន ដែលត្រូវចូលនិវត្តន៍ និងមន្ត្រីចំនួន ០២រូបទៀតតាមដីការសម្រេចរបស់សាលាខេត្ត ជាអនុប្រធានមន្ទីរ និងប្រធានការិយាល័យ។​ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប៊ុន សាវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្ដម ហ៊ូ វឌ្ឍនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំង ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី មន្ត្រីរាជការ មកពីបណ្តាក្រសួង មន្ទីរ ស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរ និងចងចាំជានិច្ចចំពោះស្មារតីទទួលខុសត្រូវ អំណត់ព្យាយាមរបស់ឯកឧត្ដម គឹម ឈន ក្នុងការដឹកនាំរហូតសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ជម្រុញការអភិវឌ្ឍន៍វិស័យទាំងបីនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្វាយរៀង ឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផ្ដាំផ្ញើរលោក គង់ សេរីវុធ ប្រធានមន្ទីរថ្មី ដែលត្រូវបានតែងតាំង និងលោក លោកស្រីមន្ត្រីរាជការនៅមន្ទីរ ប.ទ.ខេត្តស្វាយរៀងទាំងអស់ត្រូវបន្តស្មារតីទទួលខុសត្រូវ រក្សាឲ្យបានខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការឲ្យបានល្អជានិច្ចជាមួយបណ្ដាមន្ទីរពាក់ព័ន្ធ ដើម្បីធានាស​ម្រេច​បានល្អប្រសើរក្នុងការ​អនុវត្តផែនការ និងកិច្ចអភិវឌ្ឍវិស័យទាំង​បីក្នុងខេត្ត​ឲ្យមានការរីក​ចម្រើន​ជា​បន្ត​ទៀត។  ម៉្យាង​ទៀតចំពោះ មន្ត្រីដែលទើបធ្វើការតែងតាំងថ្មី​ក៏ត្រូវ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ឲ្យបាន​ល្អប្រសើរ ត្រូវចេះ​សហ​ការជាមួយ​អស់​លោកជាថ្នាក់ដឹក​នាំមន្ទីរ និង​មន្ត្រី​ថ្នាក់ក្រោម​ឱវាទ​ទាំង​អស់​ដោយ​កុំប្រកាន់។ យកចិត្តទុកដាក់រៀនសូត្រដកពិសោធន៍ការងារពីគ្នាទៅវិញទៅ​មក ​ប្រមូលផ្តុំនូវធនធាន​បញ្ញា ​ដើម្បីធានាបានប្រសិទ្ធភាព​ការងារ និងជាកម្លាំង​ចលករជំរុញវិស័យទាំងបីឲ្យមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​ថែមទៀត៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍