​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ “ស្តីពី​ការ​រៀប​ចំផែនការ​យុទ្ធសាស្រ្ត​ថវិកា​ និង​កម្មវិធី​វិនិយោគ​សាធារណៈ”​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ​ឆ្នាំ២០១៨​ នៅទីស្ដីការ​ក្រសួង​ ឯកឧត្តម​ ជា មានិត​  អនុរដ្ឋលេខា​ធិការ​  និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ “ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងកម្មវិធីវិនិយោគសាធារណៈ” អនុវត្តទៅតាមផែនការសកម្មភាពដំណា​ក់កាលទី៣ (MAP3) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០១៨។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមដោយ ឯកឧត្តម លោក លោកស្រី មន្រ្តីរាជការក្រោមឱវាទក្រសួង ប.ទ.ប្រមាណ ១៨០នាក់៕

ឯកឧត្តម ជា មានិត  អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


 

អត្ថបទជាប់ទាក់ទង