ឯកឧត្តមរដ្ឋមន្ត្រី ​ត្រាំ អុីវតឹក ​អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ក្រុម​ប្រឹក្សា​ភិបាល​ មូល​និធិកាតព្វកិច្ច​សេវាសកល​ទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ០៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ​ឆ្នាំ២០១៨ ​ នៅទីស្តីការ​ក្រសួង​ ឯកឧត្តម​ ត្រាំ អុីវតឹក ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ អញ្ជើញ​ជាអធិបតី​ដឹក​នាំកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិកាតព្វកិច្ច​សេវាសកល​ទូរ​គមនាគមន៍ ​(ក.ម.ក.ស.ទ)​ ដើម្បី​ពិនិត្យ​ទៅលើរបៀបវារៈ​មួយ​ចំនួន​ទាក់ទង​នឹងវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋាននៃមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ និងពិនិត្យទៅលើសេចក្តីព្រាងផែនការសកម្មភាពការងារ និងផែនការថវិការបស់ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ឆ្នាំ២០១៨ ព្រមទាំងពិនិត្យលើចំនួនទឹកប្រាក់សម្រាប់ការអនុវត្តគម្រោងអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលទូរគមនាគមន៍នៅតំបន់អាទិភាពទាំង០៧ សម្រាប់ឆ្នាំ២០១៧។

ឯកឧត្តម​ ត្រាំ អុីវតឹក ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍


 

អត្ថបទជាប់ទាក់ទង