កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨  នៅទីស្ដីការក្រសួង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នាពេលកន្លងមក និងបញ្ហាប្រឈមនានាដែលត្រូវការកិច្ចអន្តរាគមន៍ ឬដំណោះស្រាយបន្ងែមដើម្បីអាចសម្រេចបាននូវគោលដៅដែលដាក់ចេញដោយគោលនយោបាយនេះ។ ក្រៅពីនេះ កិច្ចប្រជុំមានគោលបំណងពិនិត្យលើគម្លាតនៃវិធានការគោលនយោបាយ (Gap Analysis) ជាមួយទស្សនវិស័យថ្មីដែលចង់ប្រែក្លាយកម្ពុជាជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគតដ៏ខ្លី ដោយកិច្ចប្រជុំបានអញ្ជើញអ្នកជំនាញខាងសេដ្ឋកិច្ចឌីជីថលមកពីក្រុមហ៊ុន Huawei និង Nokia មកធ្វើបទបង្ហាញបកស្រាយអំពីធាតុចាំបាច់សម្រាប់សេដ្ឋកិច្ចឌីជីថល និងបានពិនិត្យលើគម្លាត និងការរៀបចំវិធានការនិងយុទ្ធសាស្ត្របន្ថែមណាមួយសម្រាប់ជាចក្ខុវិស័យថ្មីនេះ។


 

អត្ថបទជាប់ទាក់ទង