សិក្ខាសាលាស្តីពី “Enhancing Capacity on Network and ICT Security for Government Officers”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាមួយស្តីពី “Enhancing Capacity on Network and ICT Security for Government Officers” ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមដោយមន្ត្រីរាជការមកពីក្រសួង/ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធមួយចំនួន។ សិក្ខាសាលានេះ ​មាន​គោល​បំណងចែករំលែកនូវចំណេះដឹងថ្មីៗ ជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមឲ្យបានជ្រាប​និងយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបណ្តាញ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន​។ សិក្ខាសាលានេះក៏បានឆ្លុះបញ្ចាំងនូវការសហការគ្នា​យ៉ាងជិត​ស្និទ​​​រវាង​ស្ថា​ប័ន​​រដ្ឋ និងរដ្ឋ​លើវិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន និងការចែករំលែកចំណេះដឹង បទពិសោធន៍ ការងារប្រឈមផ្សេងៗពាក់ព័ន្ធនឹងវិស័យនេះឲ្យគ្នាទៅវិញទៅមកផងដែរ។

បន្ទាប់ពីបញ្ចប់សិក្ខាសាលា​ខាងលើ សិក្ខា​កាម​​ទាំងអស់នឹងទទួលបាននូវចំណេះ​ដឹងថ្មីៗ ដែលជាប្រយោជន៍ដល់ការគ្រប់​គ្រងបណ្តាញ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅតាមក្រសួង​/ស្ថាប័ន ​និងអង្គភាពរបស់ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធិភាពខ្ពស់ និងមានសន្តិសុខល្អប្រសើរ៕


 

អត្ថបទជាប់ទាក់ទង