ឯកឧត្តម ត្រាំ អុីវតឹក ដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី “Straits Digital Exchange”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨  នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញទៅចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី “Straits Digital Exchange” នៅ្រទេសសិង្ហបុរី។ 

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីនេះជាការរៀបចំទស្សនាទានថ្មីនៃនៃអតីតវេទិកាថ្នាក់រដ្ឋមន្ត្រីស្ដីពី Infocomm Media (Ministerial Forum on Infocomm Media “ICM”) ដើម្បីសម្រេចបាននូវបទពិសោធន៍ថ្មីក្នុងយុគសម័យឌីជីថលក្រោមមូលបទ “ការពន្លឿនសេដ្ឋកិច្ចឌីជីថល: ទិន្នន័យ និងសេដ្ឋកិច្ចឌីជីថល (Accelerating the Digital Economy: Data and Digital trade)” ដោយពិនិត្យលម្អិតលើប្រធានបទ “អនុភាពនៃទិន្នន័យ (Power of Data)” និង “ទិន្នន័យ និងក្រមសីលធម៌ក្នុង Artificial Intelligences”។ គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បីពិភាក្សា  និងផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាប្រឈមសំខាន់ៗផ្នែកគោលនយោបាយ និងការអភិវឌ្ឍថ្មីក្នុងសម័យឌីជីថលជាពិសេសនវានុវត្តន៍ និងនិន្នាការឌីជីថល រួមមានផលប៉ះពាល់នៃឌីជីថលនីយកម្មលើពាណិជ្ជកម្ម (Impact on Digitalization to Trade), អភិបាលកិច្ចទិន្នន័យ (Data Governance) និងទិន្នន័យពាក់ព័ន្ធនឹងបច្ចេកវិទ្យាផ្លាស់ប្តូរថ្មី (Data Related to Transformative Technologies)។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍