សិក្ខាសាលាផ្សព្វផ្សាយប្រកាសរួមស្តីពី “ការផ្តល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវងនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសរួមរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមប្រធានបទ “លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ការព្យួរ ការផ្ទេរ និង ការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ និង អាជ្ញាបណ្ណ” ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានការអញ្ជើញចូលរួមពីវិស័យឯកជនរួមមាន៖ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនចាប់ផ្តើមធុរ កិច្ចថ្មី (Startup-Company) ក្រុមហ៊ុនផ្តល់សេវាកម្មអនឡាញ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសមាគមដែលធ្វើការពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ សិក្ខាសាលានេះមានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយប្រកាសរួមខាងលើឱ្យបានកាន់តែទូលំទូលាយទៅដល់វិស័យឯកជនដែលមានបំណងបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតិ វិញ្ញាបនបត្រ និង អាជ្ញាបណ្ណពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕


 

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ