សិក្ខាសាលាស្តីអំពី "ការពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន"

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ និង៣១ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំធំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបើកសិក្ខាសាលាស្តីអំពី "ការពង្រឹងសេវាឌីជីថលរដ្ឋាភិបាលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ក្រោមអធិបតីភាពឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយមានសិក្ខាកាមសរុបចំនួន ៧៥នាក់ ជាមន្រ្តីរាជការថ្នាក់កណ្តាលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្ត្រីរាជការអញ្ជើញមកពីបណ្តាក្រសួងស្ថាប័នចំនួន២៧។

ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិក (e-government Dept.) សហការជាមួយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT Security Dept.) នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។    សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អៗស្តីពីនិន្នាការ និងសូច្ចនាករនៃការអភិវឌ្ឍសេវាឌីជីថលរដ្ឋាភិបាលចំណេះដឹងមូលដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមទាំងគន្លឺះសំខាន់ៗទាក់ទងនិងសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីម៉ែល បណ្តាញសង្គម និងវេបសាយ៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល