​ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាអញ្ជើញចូលរួមវេទិកាChina-ASEAN Information Harbor Forum លើកទី៣

លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំប្រតិភូចូលរួមវេទិកា China-ASEAN Information Harbor Forum លើកទី៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។ 

China-ASEAN Information Harbor Forum ត្រូវបានបង្កើតឡើងក្នុងគោលបំណងពិភាក្សា និងចែករំលែកបទពិសោធន៍លើការអនុវត្តគម្រោងកាលានុវត្តភាពក្នុងរយៈពេលវែងដែលត្រូវបានអនុវត្តតាមគោលការណ៍សហពិភាក្សា និងយន្តការចែករំលែករវាងចិន-អាស៊ាន ដោយគ្រប់ដណ្តប់លើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវប្បធម៌។ល។ ចំពោះវេទិកានៅឆ្នាំនេះផ្តោតលើប្រធានបទ “កសាងវិថីសរសៃសូត្រឌីជីថល (Digital Silk Road) សម្រាប់សេដ្ឋកិច្ចបែបចែករំលែក ”ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ បណ្តាប្រទេសអាស៊ាន ធុរជន អ្នកសេដ្ឋកិច្ច អ្នកសិក្សាស្រាវជ្រាវ និងម្ចាស់ក្រុមហ៊ុនធំៗ លើពិភពលោកជាច្រើនរូបផងដែរ។

ក្នុងវេទិកាដ៏ធំនេះក៏មានរៀបចំនូវវេទិកាអមចំនួន ០៩ផ្សេងទៀត រួមមាន៖
-ទី១. វេទិកាសេដ្ឋកិច្ចឌីជីថល (Digital Economy) 
-ទី២. វេទិកាបច្ចេកវិទ្យា 5G Technology and     Application 
-ទី៣. វេទិកា Cyber Humanity Development 
-ទី៤. វេទិកាទីក្រុងឆ្លាតវៃ (Smart City) 
-ទី៥. វេទិកាសហប្រតិបត្តការលើឧស្សាហកម្មផ្កាយរណប
-ទី៦. វេទិកា E-Commerce 
-ទី៧. វេទិកាកិច្ចសហប្រតិបត្តការឧស្សាហកម្ម Digital Silk Road 
-ទី៨. វេទិកាអភិវឌ្ឍ និងនរវានុវត្តឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី និង
-ទី៩. វេទិការបស់ក្រុមហ៊ុន Huawei អំពី Global Logistics Summit of China-ASEAN Information Harbor។ 

លោកជំទាវប្រធានគណៈប្រតិភូបានអញ្ចើញចូលរួមថ្លែងសុន្ទរកថាបើកវេទិកាកំពង់ផែព័ត៌មានអាស៊ាន-ចិនលើកទី៣ និងបានជួបប្រជុំទ្វេភាគីជាមួយលោក Yang Xiaowei អនុរដ្ឋមន្រ្តី Cyberspace Administrative ដោយបានពិភាក្សាលើការពង្រឹងកិច្ចសហប្រត្តិបត្តការរវាងប្រទេសទាំងពីរ រួមមានការបង្កើតបរិយាកាសល្អសំរាប់វិនិយោគិន ការជម្រុញវិនិយោគិនចិនមកវិនិយោគបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកម្មវិធីពង្រឹងសមត្ថភាពឌីជីថលសម្រាប់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល៕

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ