ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ០២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សរុបចំនួន ៣៣នាក់ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ ឆ្នាំ២០១៨។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់ប្រតិភូយុវជន និងផ្តល់ជាអនុសាសន៍ណែនាំនូវចំណេះដឹងល្អៗ ព្រមទាំងចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងកិច្ចការងារប្រជុំអាស៊ាននានា។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រតិភូយុវជនឱ្យយកចិត្តទុកដាក់លើវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់នៃបណ្តាប្រទេសអាស៊ានទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសាវតាខ្លះៗរបស់ក្រសួង ប.ទ. ព្រមទាំងការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICT) នៅកម្ពុជាផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ និងផ្តែផ្តាំអោយប្អូនៗចេះថែរក្សាសុខភាព ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីកម្មវិធីនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យស័ក្តិសមជាយុវជនតំណាងប្រទេសជាតិ និងយុវជនឆ្នើមកម្ពុជានៅលើឆាកអន្តរជាតិ៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍