កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំឯកសារសមិទ្ធផលការងាររយៈពេល ២០ឆ្នាំ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំឯកសារសមិទ្ធផលការងាររយៈពេល២០ឆ្នាំ (ចាប់ពីឆ្នាំ១៩៩៨-២០១៨) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ចូលរួមដាក់តាំងពិព័រណ៍ក្នុងវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ៕