ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា “រយៈពេលបីឆ្នាំ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ភ្នំពេញ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា “រយៈពេលបីឆ្នាំ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត” ក្រោមកិច្ចសហប្រតិបត្តិការរួមរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata ។


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”