កិច្ចប្រជុំពិភាក្សាជំរុញការអភិវឌ្ឍសេវាអេឡិកត្រូនិកវិស័យប្រៃសណីយ៍

​រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើរបាយការណ៍នៃការសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យប្រៃសណីយ៍ក្នុងរយៈពេល១០ឆ្នាំ (២០១៨-២០២៧) ដែលសហការសិក្សារៀបចំដោយក្រុមហ៊ុន Shinwa-LoDiCS នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង។

ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 

ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ការសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យប្រៃសណីយ៍ក្នុងរយៈពេល ១០ឆ្នាំ បានកំណត់យុទ្ធសាស្រ្តសរសរស្តម្ភសំខាន់ៗដើម្បីអភិវឌ្ឍន៍វិស័យប្រៃណីយ៍តាមបែបទំនើបដូចជា យុទ្ធសាស្រ្តជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មប្រៃសណីយ៍ យុទ្ធសាស្រ្តជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មភស្តុភារ យុទ្ធសាស្រ្តជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មចែកចាយទំនិញ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធភស្តុភារនិងប្រៃសណីយ៍អេឡិកត្រូនិក ការបង្កើតប្រព័ន្ធបណ្តាញព័ត៌មានកសិកម្ម និងកម្មវិធីកសាងសមត្ថភាពលើវិស័យប្រៃសណីយ៍បែបអេឡិកត្រូនិក។ ហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍តាមបែបទំនើបនេះ នឹងជួយលើកកំពស់ការចែកចេញផលិតផលកសិកម្មទូទាំងប្រទេសកម្ពុជា។

ផែនការមេប្រៃសណីយ៍នេះ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជាច្រើនសំរាប់កម្ពុជានៅឆ្នាំ២០២៨ ដូចជាឃុំមួយមានសាខាការិយាល័យប្រៃសណីយ៍មួយ បង្កើតការងារចំនួន ១៦,៥០០ បង្កើតក្រុមហ៊ុនប្រតិបត្តការលើវិស័យប្រៃសណីយ៍ចំនួន ២០០០ បង្កើតហេដ្ឋារចនាសម្ព័ន្ធភស្តុភារនិងហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងការបង្កើត ម៉ាត, ផ្សារ, ឃ្លាំង និងរោងចក្របង្កើតឧបករណ៍ភស្តុភារ ។ល។


 

អត្ថបទជាប់ទាក់ទង