លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងមណ្ឌលវិបស្សនាធុរៈសារនាឋពោធិរាជ
ខេត្តកំពង់ឆ្នាំង៖ ព្រឹកនេះ ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ឈរ ណារី ត្រាំ អុីវតឹក រួមជាមួយឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអ្នកផ្តើមបុណ្យ បានមានសទ្ធាជ្រះថ្លាដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងមណ្ឌលវិបស្សនាធុរៈសារនាឋពោធិរាជ ស្ថិតនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយទទួលបានបច្ច័យសរុបចំនួន ៩៣,៤៨៧,០០០រៀល៕