ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ដង្ហែអង្គកឋិនឆ្ពោះទៅកាន់វត្តពោធិទន្ទឹម ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្រុកកំពង់លែង ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ព្រមទាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ  លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី មានសទ្ធាជ្រះថ្លា បានដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តពោធិទន្ទឹម ស្ថិតនៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង និងវត្តសន្តិវ័ន ស្ថិតនៅភូមិចំបក់កន្ត្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

បច្ច័យសរុបដែលទទួលបានមានចំនួន ១៦៣លានរៀល ត្រូវបានបែងចែកប្រគេនវត្តដូចខាងក្រោម៖ 
– ស្រុកកំពង់លែង វត្តពោធិទន្ទឹម ទទួលបានបច្ច័យចំនួន ៤២លានរៀល និងវត្តចំនួន៨ ក្នុងស្រុកកំពង់លែង ក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៥លានរៀល សរុប ៤០លានរៀល។ 
– ស្រុកទឹកផុស វត្តសន្តិវ័ន ទទួលបានបច្ច័យចំនួន ៤១លានរៀល និងវត្តចំនួន៨ ក្នុងស្រុកទឹកផុស ក្នុងមួយវត្តទទួលបានបច្ច័យចំនួន ៥លានរៀល សរុប ៤០លានរៀល៕


 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍