ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន CFOCN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ០៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក He Leping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Fiber Optic Communication Network Co.,Ltd (CFOCN) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះដែរ លោក He Leping ក៏បានឧទ្ទេសនាមលោក Tang Guowei អគ្គនាយកថ្មីក្រុមហ៊ុន CFOCN ប្រចាំនៅកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគម្រោងនៅថ្ងៃអនាគតរបស់ក្រុមហ៊ុន CFOCN ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕