​សិក្ខាសាលា​ពិភាក្សា​ ​ស្តីពី​ "​កិច្ច​សហប្រតិបត្តិការ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​កម្ពុជា​-​កូរ៉េ​"  ​ក្រោមអធិបតីភាព​ ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​

​រសៀល​ថ្ងៃសុក្រ​ ​១​៥​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្តីការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ឯកឧត្ដម​ អេ ​សុភា​ ​អនុរដ្ឋលេខាធិការ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ពិភាក្សា​ស្តីពី​  “​កិច្ច​សហប្រតិបត្តិការ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​កម្ពុជា​-​កូរ៉េ​”  ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ភាគី​កូរ៉េ​ ​ព្រមទាំង​មន្ត្រី​ជំនាញ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ​នៃ​ក្រសួងមហាផ្ទៃ​។​ 

ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​សិក្ខាសាលា​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​នាយកដ្ឋាន​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​សកល​របស់​​​ក្រសួងមហាផ្ទៃ​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ជាមួយ​នាយកដ្ឋាន​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​កម្ពុជា​ ​ក្នុង​គោលបំណង​សំខាន់​ដើម្បី​ចែករំលែក​ចំណេះ​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​របស់​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​កូរ៉េ​ ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​លទ្ធផល​នៃ​ការស្រាវជ្រាវ​ ​និង​ផែនការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កូរ៉េ​ក្នុង​ការ​អភិវឌ្ឍន៍​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​កម្ពុជា​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ