​​សិក្ខាសាលា​ស្តីពី​ “​លំហាត់​ឆ្លើយតប​បញ្ហា​បន្ទាន់​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​១​៨​-​Cam​bo​d​i​a​ C​y​be​r ​An​g​kor 2018”

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃអង្គារ​ ​១​១​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោក​ ​នាង​ ​ម៉ៅ​ ​អគ្គនាយក​រង​ ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី​ “​លំហាត់​ឆ្លើយតប​បញ្ហា​បន្ទាន់​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​១​៨​-​Cam​bo​d​i​a​ C​y​be​r ​An​g​kor 2018)” ​ដោយមាន​ការចូលរួម​ពី​ ​ម​ន្រ្តី​រាជការ​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​ដូចជា​ ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​អគ្គិសនី​កម្ពុជា​ ​និង​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​សរុប​ប្រមាណ​ ​៨​០​នាក់​។​ 

​សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់​ ​គឺ​ដើម្បី​បន្ត​ពង្រឹង​សមត្ថភាព​ជំនាញ​មន្ត្រី​បច្ចេកទេស​ដែល​ទទួលបន្ទុក​ក្នុង​ការ​ការពារ​ ​និង​ថែទាំ​ប្រព័ន្ធ​ព័ត៌មាន​របស់​​​ក្រសួង​-​ស្ថាប័ន​នីមួយៗ​ ​ក៏ដូចជា​យល់​ដឹង​អំពី​ការ​គំរាម​គំ​ហែង​ថ្មីៗ​ដែល​កំពុង​កើតមានឡើង​នៅ​ក្នុង​តំបន់​ ​និង​ជុំវិញ​ពិភពលោក​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ