​កិច្ចប្រជុំ​ពិភាក្សា​ធ្វើ​បច្ចុប្បន្នភាព​ក្រុម​ការងារ​គ្រប់គ្រង​គេហទំព័រ​ ​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​​​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​

​រាជធានីភ្នំពេញ៖ រសៀល​ថ្ងៃ​ច័ន្ទ ​១​១​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្ដម​ ​ជា​ ​មានិត​ ​អនុរដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​គេហទំព័រ​ ​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​​​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ក្រុម​ការងារ​គ្រប់គ្រង​គេហទំព័រ​ (​Web​site​) ​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ (​Face​book​) ​របស់​​​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​។​ 

ឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

កិច្ចប្រជុំ​មាន​ការចូលរួម​ពី​ ​ឯកឧត្ដម​ ​លោក​ ​លោកស្រី​ ​ជា​អនុប្រធាន​ ​សមាជិក​ ​នៃ​ក្រុម​ការងារ​គ្រប់គ្រង​គេហទំព័រ​ ​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​​​ក្រសួង​ ​ប​.​ទ​.​ដោយ​បាន​ជជែក​ពិភាក្សាគ្នា​យ៉ាង​ផុស​ផុល​ ​បំណង​ធ្វើ​យ៉ាងណា​ឱ្យ​គេហទំព័រ​ ​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​​​ក្រសួង​ ​ប​.​ទ​. ​ដំណើរការ​ទៅ​បាន​ល្អ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​មាន​ទិន្នន័យ​គ្រប់ជ្រុងជ្រោយ​ ​និង​ព័ត៌មាន​បច្ចុប្បន្នភាព​។​ ​កិច្ចប្រជុំ​បាន​បញ្ចប់​ទៅ​នា​រសៀល​ថ្ងៃ​ដដែល​ក្រោម​បរិយាកាស​ស្និទ្ធស្នាល​ ​និង​ការទទួលខុសត្រូវ​ខ្ពស់​៕​


 

អត្ថបទជាប់ទាក់ទង