​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​. ​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គ​នាគ​ម​ន៍ ​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ ​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រវាង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គ​នាគ​ម​ន៍​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​នៃ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​។​ 

​ភាគី​កម្ពុជា​ ​ដឹកនាំ​ដោយ​ ​លោក​ ​នាង​ ​ម៉ៅ​ ​អគ្គនាយក​រង​នៃ​អគ្គ​នាយដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គ​នាគ​ម​ន៍ ហេី​យ​ភាគី​វៀតណាម​ ​ដឹកនាំ​ដោយ​ ​លោក​ ​P​h​an​ ​T​h​a​o N​guy​e​n ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​ ​វៀតណាម​។​

លោក នាង ម៉ៅ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

​ជំនួប​ទេ្វ​ភាគី​នោះ​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​សំខាន់​លើ​ការ​ពង្រឹង​យន្ត​ការ​សហប្រតិបត្តិការ​ ​ការ​ចែករំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​ ​និង​ការងារ​បណ្តុះបណ្តាល​បច្ចេកទេស​ពាក់ព័ន្ធ​ទៅ​នឹង​បទដ្ឋាន​គតិយុត្ត​ ​ការ​គ្រប់គ្រង​ ​និង​ប្រតិបត្តិការ​លើ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។​

​ក្នុង​ជំនួប​នោះ​ដែរ​ ​ភាគី​វៀតណាម​បាន​អញ្ជើញ​ម​ន្រ្តី​កម្ពុជា​ ​ទៅ​ធ្វើ​ទ​ស្សនៈ​កិច្ចសិក្សា​នៅ​ប្រទេស​វៀតណាម​ ​ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​លើ​បទពិសោធន៍​ ​យន្ត​ការ​ ​និង​នីតិ​វី​ធី​ក្នុង​ការ​ជំរុញ​ការងារ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​៕​

អត្ថបទជាប់ទាក់ទង