​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​រសៀល​ថ្ងៃអង្គារ​ ​៤​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ “​ការប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​” ​ដោយមាន​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជា​ប្រធានគណៈកម្មការ​ ​ព្រមទាំង​អនុប្រធាន​ ​និង​សមាជិក​ជា​តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​ខេត្ត​ទាំង​២​៤​ ​ផង​ដែរ​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

គណ​:​កម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញការពង្រីក​ ​និង​ពង្រឹង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ឆ្ពោះទៅ​កាន់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​។​

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​៖​
-​សិក្សា​ពី​ស្ថានភាព​ខ្សែ​កា​ប្លិ៍​អុបទិក​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​កំណត់​ស្តង់​ដារ​បច្ចេកទេស​ ​និង​ពង្រីក​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​ដី​ ​លើ​អាកាស​ ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​
-​រៀបចំ​បទដ្ឋាន​គតិយុត្ត​ ​ដើម្បី​សហ​ការរៀបចំ​ប្រើប្រាស់​ ​និង​ដាក់រាយ​បណ្ដាញ​ខ្សែ​កា​ប្លិ៍ ​រួម​ជាមួយ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ក្រសួង​ ​ស្ថាប័ន​ដទៃ​ ​ដើម្បី​សោ​ភ័ណ្ឌភាព​ ​និង​ចៀសវាង​ការ​ជីក​គាស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រើនដង​
-​ត្រួតពិនិត្យ​គុណភាព​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​ ​បណ្ដាញ​ខ្សែ​កា​ប្លិ៍ ​និង​ខ្សែ​កា​ប្លិ៍​អុបទិក​ ​ដែល​កំពុង​ប្រតិបត្តិការ​និង​ប្រើប្រាស់​នៅ​គ្រប់​រាជធានី​ ​ខេត្ត​ ​ដើម្បី​ជំរុញ​ការប្រើប្រាស់​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​និង​ធានា​គុណភាព​សេវា​ជូន​អ្នកប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍