​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អញ្ជើញ​ចែក​ប័ណ្ណ​សមាជិក​របប​សន្តិសុខ​សង្គម​ជូន​ដល់​ម​ន្រ្តី​រាជការ​ ​និង​ម​ន្រ្តី​ជាប់កិច្ចសន្យា​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​រសៀល​ថ្ងៃអង្គារ​ ​៣​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណ​សមាជិក​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​) ​និង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ជូន​ដល់​ថ្នាក់​ដឹកនាំ​ ​ម​ន្រ្តី​រាជការ​ ​និង​ម​ន្រ្តី​ជាប់កិច្ចសន្យា​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ប្រៃសណីយ៍​កម្ពុជា​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​មន្ទីរ​ ​ប​.​ទ​.​ខេត្ត​ទាំង​២​៤​។​ ​នេះ​ជា​លើកទីមួយ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​សហការ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​ផ្តល់​ប័ណ្ណ​សមាជិក​ ​ប​.​ស​.​ស​ ​សម្រាប់​ថ្នាក់​ដឹកនាំ​ ​ម​ន្រ្តី​រាជការ​ ​និង​ម​ន្រ្តី​ជាប់កិច្ចសន្យា​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សរុប​ចំនួន​ ​១​១​៦​០​ប័ណ្ណ​។​ 

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​មានប្រសាសន៍​សំណេះសំណាល​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ “​របប​សន្តិសុខ​សង្គម​ផ្នែក​ហា​និ​ភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ​ ​និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ​ ​អតីតមន្ត្រី​រាជការ​ ​និង​អតីត​យុទ្ធជន​ ​គឺ​ជាគោល​នយោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រក្សា​នូវ​សុខុមាលភាព​ ​និង​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់​មន្ត្រី​សាធារណៈ​ ​អតីតមន្ត្រី​រាជការ​ ​និង​អតីត​យុទ្ធជន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ​ស្របតាម​ “​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​ ​២​០​១​៦​-​២​០​២​៥​” ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជា​ផែនទី​មគ្គុទ្ទេសក៍​រយៈពេល​វែង​សម្រាប់​ការ​កែ​ទម្រង់​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា​ ​តាមរយៈ​កា​រដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សំដៅ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ប្រាក់ចំណូល​ ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​ ​ព្រមទាំង​លើក​ក​ម្ពស់​សុខុមាលភាព​ ​សមធម៌​ ​សាមគ្គីភាព​ ​និង​ភាព​សុខដុម​រម​នា​នៅ​ក្នុង​សង្គមជាតិ​។​ ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ​ក្រសួង​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​គិតគូរ​ជា​ខ្លាំង​លើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រី​រាជការ​ស៊ីវិល​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និវត្តជន​ ​អតីត​យុទ្ធជន​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​។​"

​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ប្រសិទ្ធពរ​ជ័យ​ ​សិរីសួស្តី​ ​សុភមង្គល​ ​មហា​ប្រសើរ​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ឆ្នាំ​សាកល​២​០​១​៩​ ​ដែល​នឹង​ឈាន​ចូល​នា​ពេល​ខាងមុខ​ ​ជូន​ចំពោះ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ម​ន្រ្តី​រាជការ​ទាំងអស់​ ​សូម​សមប្រកប​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​០​៤​ ​ប្រការ​គឺ​ ​អាយុ​ ​វណ្ណៈ​ សុខៈ ​និង​ព​លៈ ​កុំបីឃ្លៀងឃ្លាត​ឡើយ​៕​


 

អត្ថបទជាប់ទាក់ទង