កិច្ចប្រជុំពិភាក្សាធ្វើបច្ចុប្បន្នភាពក្រុមការងារគ្រប់គ្រងគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ជា មានិត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីធ្វើបច្ចុប្បន្នភាពក្រុមការងារគ្រប់គ្រងគេហទំព័រ (Website) និងបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម លោក លោកស្រី ជាអនុប្រធាន សមាជិក នៃក្រុមការងារគ្រប់គ្រងគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួង ប.ទ.ដោយបានជជែកពិភាក្សាគ្នាយ៉ាងផុសផុល បំណងធ្វើយ៉ាងណាឱ្យគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួង ប.ទ. ដំណើរការទៅបានល្អប្រកបដោយប្រសិទ្ធភាព មានទិន្នន័យគ្រប់ជ្រុងជ្រោយ និងព័ត៌មានបច្ចុប្បន្នភាព។ កិច្ចប្រជុំបានបញ្ចប់ទៅនារសៀលថ្ងៃដដែលក្រោមបរិយាកាសស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕