សិក្ខាសាលា​ពិគ្រោះ​យោបល់​ដើម្បី​រៀបចំ​យន្ត​ការ​ធ្វើ​ការស្រាវជ្រាវ​រួមគ្នា​លើ​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​)

​​ព្រឹក​ថ្ងៃអង្គារ​ ​២​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ ​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​-R&​D​) ​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ​ដើម្បី​រៀបចំ​យន្ត​ការ​ធ្វើ​ការស្រាវជ្រាវ​រួមគ្នា​លើ​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​)​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ដែល​ទទួលបន្ទុក​កិច្ច​ការស្រាវជ្រាវ​ ​និង​តំណាង​អ្នកស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ​រដ្ឋ​ធំ​ៗ​ដូចជា​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​វិទ្យាស្ថាន​ជាតិ​NIP​TIC​T​ ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​សាកលវិទ្យាល័យ​វិទ្យា​សា​ស្រ្ត​សុខាភិបាល​ ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បះ​ ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សា​ស្រ្ត ​និង​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​ ​ព្រមទាំង​លេខាធិការដ្ឋាន​មូលនិធិ​ ​ស​.​អ​ ​សរុប​ប្រមាណ​ ​៥​០​នាក់​។​ 

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​គ្រឹះស្ថាន​អប់រំ​ឧត្ដម​សិក្សា​រដ្ឋ​ដែល​ធ្វើការ​លើ​វិ​ស័យ​ផ្សេងៗ​គ្នា​អាច​ជួបពិភាក្សា​ ​និង​សហការ​គ្នា​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ឲ្យកាន់តែ​ល្អ​ប្រសើរ​ជាង​មុន​តាមរយៈ​ការប្រើប្រាស់​ ​I​C​T​ ​ស្របតាម​និន្នាការ​ពិភពលោក​ ​ជាពិសេស​ការ​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ដោយ​ផ្ដោ​ត​លើ​គោលបំណង​សំខាន់​ ​០​៣​គឺ​៖​
​១​).​ចែករំលែក​បទពិសោធន៍​របស់​សាកលវិទ្យាល័យ​នីមួយៗ​ទាក់ទង​នឹង​ការស្រាវជ្រាវ​ផ្នែក​វិទ្យា​សា​ស្រ្ត ​និង​បច្ចេកវិទ្យា​
​២​).​ពិភាក្សា​លើ​ប្រធាន​បទ​ស្រាវជ្រាវ​រវាង​សាកលវិទ្យាល័យ​ក្នុង​គោលដៅ​សហការ​ជំរុញ​ការស្រាវជ្រាវ​លើ​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ឱ្យ​កាន់តែ​ប្រសើរ​ឡើង​
​៣​).​ពិភាក្សា​លើ​យន្ត​ការ​នៃ​ការប្រើប្រាស់​មូលនិធិ​ស​.​អ​-R&​D​ ឲ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​ដល់​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ​ជាពិសេស​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ