​​សិក្ខាសាលា​ស្តីពី​ ​ទិដ្ឋភាព​ទូទៅ​នៃ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​(​Government​ ​Enterprise​ ​Architecture​)

ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
​ 
        ព្រឹក​ថ្ងៃអង្គារ​ ​០​៩​រោច​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី​ ​ទិដ្ឋភាព​ទូទៅ​នៃ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ល​ (​Government​ ​Enterprise​ ​Architecture​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​វត្តមាន​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​-​លោកស្រី​ជាម​ន្រ្តី​រាជការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​

     
          ​សិក្ខាសាលា​នេះ​ ​រៀបចំ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ភាគី​សឹង្ហ​បូរី​ ​Singapore​ ​Cooperation​ ​Enterprise​ (SC​E​) ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ “​Public​ ​Administration​ ​In​f​o-​Co​m​m​ ​Technology​ ​Program​me​d​ ​in​ ​P​h​no​m​ ​P​e​n​h​, ​Cam​bo​d​i​a​ ” ​ដំណាក់កាល​ទី​២​ ​ដោយ​ផ្តោត​លើ​គម្រោង​អាទិភាព​ចំនួន​ ​០​២​គី​ ​០​១​). ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​រ​វេ​ប​សាយ​ជាតិ​ ​និង​ ​០​២​). ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការ​កសាង​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​។​ សិក្ខាសាលា​នេះ​ ​មាន​គោលបំណង​សំខាន់​ដើម្បី​ស្វែងយល់​អំពី​ ​ទិដ្ឋភាព​ទូទៅ​ ​សមាសធាតុ​ ​វិធី​សា​ស្រ្ត ​និង​អត្ថប្រយោជន៍​ ​នៃ​ ​Enterprise​ ​Architecture​ ​ក្នុង​ក្របខណ្ឌ​អភិវឌ្ឍ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​។​
          មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​ស​ង្ឈឹ​ម​ថា​សិក្ខាសាលា​ថ្ងៃនេះ​ ​នឹង​ផ្តល់​ឱកាស​ដល់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​-​លោកស្រី​ ​ក្នុង​ការ​ស្វែងយល់​ ​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អ​ៗ​និង​ចំ​នេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​អំពី​ ​ស្ថាបត្យកម្ម​សហគ្រាស​ (​Enterprise​ ​Architecture​) ​ដែល​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ ​ដើម្បីនឹង​សហការ​រួមគ្នា​រៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​សំរាប់​កម្ពុជា​។​ ​ដើម្បី​បន្ត​ចូលរួម​ជា​សមាជិក​ក្រុម​ការងារ​សិក្សា​រៀបចំ​ឯកសារ​អំពី​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​សំរាប់​កម្ពុជា​។​ 
 
          ​មុននឹង​បញ្ចប់​ ​ឯកឧត្តម​អគ្គនាយក​ ​បាន​ថ្លែង​អំណរគុណ​ដល់​ភាគី​សិង្ហ​បូរី​ ​ជាពិសេស​សហគ្រាស​សហ​ប្រតិ​ប​ត្តិ​ការ​សិង្ហ​បូរី​ (​Singapore​ ​Cooperation​ ​Enterprise​) ​ក្នុង​ការ​សហការ​សម្របសម្រួល​ ​និង​អនុវត្ត​គម្រោង​នេះ​ប្រព្រឹត្តទៅ​យ៉ាងល្អ​ប្រសើរ​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ