​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្តីពី​ ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

​ព្រឹក​ថ្ងៃ​ច័ន្ទ ​៩​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្តីពី​ ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​ក្រុម​ការងារ​បច្ចេកទេស​ដើម្បី​សិក្សា​ ​និង​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​នេះ​មាន​សមាសភាព​ចំនួន​ ​៣​០​រូប​ ​ដោយមាន ​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ជា​ប្រធាន​។​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​កិច្ចប្រជុំ​ផ្ដោ​ត​សំខាន់​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​កំណត់​ទិសដៅ​ដែល​ត្រូវ​អនុវត្ត​បន្ត​ ​និង​រៀបចំ​បទដ្ឋាន​គតិយុត្ត​ ​ដើម្បី​ឈាន​ដល់​ការ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ផ្ដល់​សេវា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដល់​​ប្រជាពលរដ្ឋ​ ​ដោយ​ឈ​រលើ​តម្រូវ​ការ​ជាក់ស្ដែង​ ​បញ្ហា​ប្រឈម​ ​បទពិសោធន៍​កន្លងមក​ ​ជាពិសេស​ការ​ផ្ដល់​ភាព​ទុកចិត្ត​បាន​នៃ​ប្រព័ន្ធ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​ការងារ​បច្ចេកទេស​នេះ​មាន​ភារកិច្ច​សំខាន់​ៗ​៖​
​១​. ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​
​២​. ​សិក្សា​និង​ស្រាវជ្រាវ​រាល់​ឯកសារ​ពាក់ព័ន្ធ​គោល​នយោបាយ​ ​ផែនការ​មេ​ ​ផែនការ​យុទ្ធសាស្ត្រ​ ​ផែនការ​សកម្មភាព​ ​និង​ស្ថានភាព​រដ្ឋាភិបាល​ឌី​ជី​ថល​ក្នុង​ប្រទេស​ ​ថ្នាក់​តំបន់​ ​និង​សកលលោក​
​៣​. ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ​និង​ដៃគូ​រ​អភិវឌ្ឍន៍​ដើម្បី​ពិនិត្យ​ ​សិក្សា​ ​និង​ស្នើសុំ​ធាតុ​ចូល​បន្ថែម​ក្នុង​ការធានា​សង្គតិភាព​រវាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​ ​ជាមួយនឹង​គោល​នយោបាយ​ពាក់ព័ន្ធ​
​៤​. ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិ​ស័​យ​ឯកជន​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”