​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

ព្រឹក​ថ្ងៃអង្គារ​ ​១​០​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុ​កទឹកផុស​      ​ឯកឧត្តម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ (​៧​មករា​ ​១​៩​៧​៩​ – ​៧​មករា​ ​២​០​១​៩​) ​នៅ​ឃុំ​អភិវឌ្ឍន៍​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​ពិធី​នេះ​មាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​ ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​ ​ព្រមទាំង​មន្ត្រី​រាជការ​ ​កង​កំលាំង​ស្រុក​-​ឃុំ​-​ភូមិ​ សិ​សានុសិស្ស​ ​និង​ប្រជាពលរដ្ឋ​ ​សរុប​ចំនួន​ ​១​២​៣​៦​នាក់​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
​មានប្រសាសន៍​សំណេះសំណាល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​រំលឹក​អំពី​ថ្ងៃ​៧​មករា​ ​ឆ្នាំ​១​៩​៧​៩​ ​គឺជា​ថ្ងៃ​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សា​ស្រ្ត​របស់​ប្រជាជន​កម្ពុជា​ ​ដែល​បាន​វាយ​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា​ដែល​បាន​កាប់​សម្លាប់​ ​និង​ធ្វើ​ទារុណកម្ម​ដែល​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត​ ​៣​លាន​នាក់​។​ ​រយៈពេល​ ​៣​ឆ្នាំ​ ​៨​ខែ​ ​និង​២​០​ថ្ងៃ​ ​ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​សេរីភាព​ ​មានតែ​ការ​បំបិទ​សិទ្ធិ​ក្នុង​ការរស់នៅ​ ​និង​ការ​បង្ខិតបង្ខំ​អោយ​ធ្វើការ​ហួសកម្លាំង​ ​ធ្វើ​ទារុណកម្ម​ ​និង​កាប់​សម្លាប់​អាយុជីវិត​ពលរដ្ឋ​តែប៉ុណ្ណោះ​។​ ​ថ្ងៃ​៧​មករា​ ​១​៩​៧​៩​ ​គឺជា​កា​របើក​ឡើងវិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ឯករាជ្យ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ ​និង​វឌ្ឍនភាព​សង្គម​។​ ​យើង​ពិតជា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល​ ​យុទ្ធជន​ ​យុទ្ធនា​រី​នៃ​រណសិរ្ស​សាមគ្គី​ស​ង្រ្គោះ​ជាតិ​កម្ពុជា​ ​និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ​ដែល​បាន​ធ្វើការ​លះបង់​យ៉ាង​ធំធេង​ក្នុង​ការ​ប្រយុទ្ធ​ផ្តួល​រំលំ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​និង​ការពារ​នៃ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​។​ 

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​ក្រោយ​បញ្ចប់​ស​ង្រ្គា​ម​ស៊ីវិល​ទាំងស្រុង​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​ ​ដែល​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​កម្ពុជា​ក្នុង​ការ​ស្តារ​ ​កសាង​ ​និង​អភិវឌ្ឍន៍​អោយ​រីក​ចម្រើន​លូតលាស់​ជាបន្តបន្ទាប់​។​ ​ក្រោមម្លប់​សន្តិភាព​ ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​លូតលាស់​ ​ដែល​ក្នុង​នោះ​ ​គឺ​ទំហំ​ពាណិជ្ជកម្ម​ ​និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែ​កើន​ច្រើនឡើង​ ​ធ្វើ​អោយ​កម្ពុជា​អាច​​​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង​៧​%​។​ ​នៅ​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​​ដឹកនាំ​នាវា​កម្ពុជា​អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ ​ជាពិសេស​កិច្ចការពារ​ ​ថែរក្សា​សន្តិភាព​អោយ​បាន​គង់វង្ស​ ​និង​បន្ត​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ផ្សេងៗ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ ​ការ​យកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ ​និង​ធ្វើ​អោយ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​៕​


 

អត្ថបទជាប់ទាក់ទង