​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិ​ត​ជំនាន់​ទី​១​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​) 

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​២​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​១​ ​ចំនួន​ ​៤​៨​នាក់​ ​ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (និ​ប​ទិ​ក​-​NIP​TIC​T​)​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ក្រសួង​ ​ប​.​ទ​ ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ​តំណាង​ស្ថានទូត​បារាំង​និង​ឥណ្ឌា​ ​ព្រមទាំង​សាស្ត្រាចារ្យ​ ​និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​ ​សរុប​ប្រមាណ​       ​៣​០​០​នាក់​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


ឯកឧត្តម សេង  សុភាព  ប្រធានវិទ្យាស្ថានជាតិ ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ 


មានប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាស​នោះ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ចូលរួម​អប​អរសាទរ​ដល់​និស្សិត​ ​ជ័យ​លា​ភី​ទាំងអស់​ ​ដែល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​ ​និង​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​នៅ​ពេលនេះ​។​ ​ឯកឧត្ដម​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ព្យាយាម​ក្នុង​ការសិក្សា​របស់​ក្មួយ​ៗ​ ​និង​ការ​ផ្តល់​ ​ទំនុកទុកចិត្ត​ទៅលើ​កម្មវិធីសិក្សា​ ​និង​ការ​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​ ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ទើប​តែ​បង្កើត​ថ្មី​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្ដម​បាន​សម្ដែង​នូវ​មោទនភាព​បន្ទាប់ពី​បាន​ដឹង​ថា​និស្សិត​ ​៩​៩​% ​របស់​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​ ​ដែល​បញ្ចប់​ការសិក្សា​ទទួល​បានការ​ងារ​ធ្វើ​ ​ហើយ​ក្រៅពី​នេះ​បាន​បន្ត​ ​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ ​ពោល​គឺ​ពុំ​មាន​និស្សិត​ណា​ម្នាក់​មិន​មានការងារ​ធ្វើ​ឡើយ​។​ ​ជាពិសេស​និស្សិត​មួយ​ចំនួន​របស់​វិទ្យាស្ថាន​ ​បាន​នឹង​កំពុង​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំ​ៗ​ជាច្រើន​ដូចជា​ ​ក្រុមហ៊ុន​ស្មា​ត​អា​ហ្សា​តា​ ​ក្រុមហ៊ុន​មិត​ហ្វូ​ន​ ​ក្រុមហ៊ុន​ហ៊ួ​វៃ​ ​ក្រុមហ៊ុន​ ​SEAT​E​L​ ​ក្រុមហ៊ុន​ ​E​Z​E​CO​M​ ​ព្រមទាំង​ក្រុមហ៊ុន​ធំ​ៗ​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​ទៀត​។​ 

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​រំលឹក​ថា​ ​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​បាន​ដើរ​តួនាទី​ជា​សេនាធិការ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ពុំ​ត្រឹមតែ​មាន​ភារកិច្ច​ក្នុង​ការ​បណ្ដុះបណ្ដាល​ដល់​សិស្ស​និស្សិត​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​ហើយ​ជាង​នេះ​ទៅទៀត​ ​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​កក​៏​ជា​សេនាធិការ​ប​ស់​​ក្រសួង​ដើម្បី​ចូលរួម​អនុវត្ត​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​របស់​កម្ពុជា​ផង​ដែរ​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​ដែល​បាន​ជួយ​ជា​អាហារូបករណ៍​ ​ស​ម្ភារៈ ​មន្ទីរ​ពិសោធន៍​ ​និង​ទទួលយក​និស្សិត​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​ចុះ​កម្មសិក្សា​ ​និង​បាន​សហការ​យ៉ាងល្អ​។​ ​ឯកឧត្ដម​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ស្ថានទូត​បារាំង​ ​ស្ថានទូត​ឥណ្ឌា​ ​និង​ដៃគូ​អភិវឌ្ឍន៍​ ​ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​ ​ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​ផ្នែក​បច្ចេកទេស​នៅ​កម្ពុជា​ ​ដែល​នេះ​ជា​ការ​រួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​ ​និង​ ​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​៕​

អត្ថបទជាប់ទាក់ទង