​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​

​រសៀល​ថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​. ​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ត្រីភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​អគ្គនាយក​ក្រុមហ៊ុន​ វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា) ​ស្តីពី​ការ​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​ម​ន្រ្តី​រាជការ​ ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀត​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​កិច្ចព្រមព្រៀង​ត្រីភាគី​អនុវត្ត​គម្រោង​ ​បំពាក់​ស​ម្ភារៈ​កុំព្យូទ័រ​ ​ដល់​សាលាមធ្យមសិក្សា​ចំនួន​២​០​ ​រវាង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ក្រុមហ៊ុន​ វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា) ​គឺជា​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ខាង​ផ្នែក​បច្ចេកវិទ្យា​ ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អនុវត្ត​ ​សេដ្ឋកិច្ច​ ​ឌី​ជី​ថល​ ​ក៏ដូចជា​បដិវត្តន៍​ឧស្សាហកម្ម​ ​៤​.​០​។​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់ឧត្តម​សិក្សា​ជំនាញ​ ​I​C​T​ ​មាន​ប្រមាណ​ ​៩​% ​នៃ​ចំនួន​និស្សិត​សរុប​។​ ​ចំនួន​នេះ​មិន​អាច​ផ្គត់ផ្គង់​ ​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​កំឡុង​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​វិវត្ត​យ៉ាង​ឆាប់រហ័ស​ហើយ​ធុរកិច្ច​ជាច្រើន​គ្រប់​វិ​ស​័​យ​ ​មាន​ទាំង​វិ​ស័យ​ធនាគារ​ ​ហិរញ្ញវត្ថុ​ ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​ការ​ផ្តល់​សេវាកម្ម​នានា​ ​កំពុង​ងាក​ផ្លាស់ប្តូរ​ទៅ​បែប​ឌី​ជី​ថល​។​ ​ហេតុនេះ​ជាគោល​ដៅ​រួម​របស់​រាជរដ្ឋាភិបាល​ ​យើង​ចង់​បង្កើន​ចំនួន​វិស្វករ​បច្ចេកវិទ្យា​ដល់​១​៥​% ​ក្នុង​ឆ្នាំ​២​០​២​០​ ​ហើយ​បំពាក់​បំណិន​វិជ្ជាជីវៈ​ខាង​ផ្នែក​បច្ចេកវិទ្យា​ ​និង​ផ្នត់គំនិត​ឌី​ជី​ថល​ដល់​សិស្ស​ដែល​ចប់​មធ្យមសិក្សា​គ្រប់​ៗ​គ្នា​ ​ដើម្បី​អាច​ឱ្យ​ពួកគេ​ដើរទា​ន់​ការ​វិវត្ត​ឥតឈប់ឈរ​នៃ​សង្គម​ឌី​ជី​ថល​នេះ​។​ 

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ជ្រោមជ្រែង​គាំទ្រ​លើ​ការ​ផ្តួចផ្តើម​ ​រៀបចំ​កិច្ចការ​នេះ​រហូតមក​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ថា​ការ​ផ្តួចផ្តើម​កិច្ច​សហការ​នេះ​នឹង​ហុច​ជា​ផ្លែផ្កា​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សង្គម​ ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​សម័យកាល​ឌី​ជី​ថល​ ​ហើយ​ស្នើសុំ​ឱ្យ​មាន​កិច្ច​សហការ​ស្អិត​រ​មួត​បន្ថែម​ទៀត​ ​ក្នុង​គោលដៅ​រួមគ្នា​៕​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

លោក ង្វៀន ថាន់ ញួង អគ្គនាយកក្រុមហ៊ុន វៀតធេល (ខេមបូឌា)

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍