​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​សង់​ ​ស៊ីណា​វ៉ុ​ង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ ​ស្តីពី​ការរៀបចំ​ការងារ​សម្របសម្រួល​រៀបចំ​ត​ម្លើ​ង​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​ ​W​iF​i​ (5​G​)​នៅ​តំបន់​អង្គរ​

Ministry of Post and Telecommunications

ឯកឧត្តម សង់ សុីណាវ៉ុង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

      ​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច​័ន្ទ ​១​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សង់​ ​ស៊ីណា​វ៉ុ​ង​ ​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃ​ណី​យ៍ ​និង​ទូរគមនាគមន៍​ ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការងារ​សម្របសម្រួល​រៀបចំ​ត​ម្លើ​ង​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​ ​W​iF​i​ (5​G​) ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​។​
      ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​បាន​អាន​សេចក្តី​សម្រេច​នៃ​ការ​បង្កើត​អនុ​គណៈកម្មការ​ ​បែងចែក​ភារកិច្ច​ ​និង​តាមដាន​វឌ្ឍនភាព​ការងារ​ ​នៃ​អនុ​គណៈកម្មការ​នីមួយៗ​ផង​ដែរ​។​ 

      គូស​បញ្ជាក់​ផង​ដែរ​ថា​ ​គណ​:​កម្ម​ការរៀបចំ​ការងារ​សម្របសម្រួល​រៀបចំ​ត​ម្លើ​ង​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​គ្មាន​ខ្សែ​ ​W​iF​i​ (5​G​)​នៅ​តំបន់​អង្គរ​ ​ត្រូវ​បាន​ប​ង្កេី​ត​ឡេី​ង​ដោយមាន​ឯកឧត្តម​រដ្ឋមន្ត្រី​ត្រាំ​ អុី​វ​តឹក​ ​ជា​ប្រធាន​ ​ដើម្បី​សិក្សា​រៀបចំ​ភ្ជាប់​នូវ​សេវា​W​if​i​ (5​G​) ​នៅ​តំបន់​អង្គរ​ ​ដែល​នឹង​បង្ក​ភាព​ងាយស្រួល​សម្រាប់​ការប្រើប្រាស់​សេវា​អុី​ន​ធឺ​ណិ​ត​ដល់​ភ្ញៀវ​ទេសចរណ៍​ ​និង​បម្រើ​សេវា​សា​ធារ​ណ​:​ផ្សេងៗ​ទៀត​ ​សំដៅ​លើក​ក​ម្ពស់​សុខុមាលភាព​ ​និង​ក​ម្រិ​ត​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕

អត្ថបទជាប់ទាក់ទង