​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​ការ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

Ministry of Post and Telecommunications

   

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

     រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​៣​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​ការ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​។
​ 
     ​សេចក្តីព្រាង​ ​នៃ​គោល​នយោបាយ​នេះ​ ​បាន​កំណត់​ទ​ស្សនៈវិស័យ​ "​លើក​ក​ម្ពស់​ជីវភាពរស់នៅ​តាមរយៈ​សេវា​ឌី​ជី​ថល​កាន់តែ​ល្អ​ប្រសើរ​" ​ដោយ​ផ្តោត​លើ​ការ​សម្រេច​បាន​នូវ​គោលដៅ​សំខាន់​ ​០​២​ ​គឺ​៖​
​១​). ​ផ្តល់​សេវា​ ​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​កាន់តែ​ប្រសើរ​ ​និង​ 
​២​). ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ការ​បង្កើត​និង​ប្រើប្រាស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​រួម​ ​វេទិកា​ឌី​ជី​ថល​រួម​ ​សេវាកម្ម​ឌី​ជី​ថល​រួម​ ​ដោយ​ឈ​រលើ​យន្ត​ការ​ "​បង្កើត​ម្តង​ប្រើ​បាន​គ្រប់កន្លែង​" ​និង​កម្មវិធី​ពង្រឹង​សមត្ថភាព​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​៕​

អត្ថបទជាប់ទាក់ទង