​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​

Ministry of Post and Telecommunications

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
     នា​រសៀល​ថ្ងៃអង្គារ​ ​0១​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​0៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្តម​ ​​ត្រាំ​ ​អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​លោកស្រី​ ​Sun​n​i​y​a​ ​D​urr​an​i​-​Jam​a​l​ ​នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​។​
 
     នា​ឱកាស​ជំនួប​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មាន​មតិ​ស្វាគមន៍​ ​និង​ថ្លែង​អំណរគុណ​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​តែងតែ​យកចិត្តទុកដាក់​ ​និង​ជួយជ្រោមជ្រែង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​លើក​អំពី​ស្ថានភាព​បច្ចុប្បន្ន​ និង​ការ​រីក​ចម្រើន​នៃ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ទូរគមនាគមន៍​ ​និង​ប្រៃសណីយ៍​ ​ក្រោម​ការ​​​ដឹកនាំ​របស់​ ​សម្ដេច​អគ្គមហាសេនា​​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​បច្ចុប្បន្ន​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​មាន​ប្រវែង​ប្រមាណ​ជាង​ ​៤​ម៉ឺន​គីឡូម៉ែត្រ​ទូទាំង​ប្រទេស​។​

 
     ​លោកស្រី​នាយិកា​ ​ក៏បាន​កោតសរសើរ​ដល់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស​កន្លងមក​ ​ហើយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គឺជា​ដៃគូ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​បេសកកម្ម​របស់​លោកស្រី​ ​គឺ​ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្ដា​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ការពិភាក្សា​ការងារ​និង​ប្រមូល​ធាតុ​ចូល​សម្រាប់​ការរៀបចំ​ចងក្រង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ភាពជា​ដៃគូ​២​០​១​៩​-​២​០​២​៣​។​
 
     ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ភ្ញៀវ​នូវ​អាទិភាព​សំខាន់​ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​។​ ​ក្នុង​នោះ​ការរៀបចំ​គោល​នយោបាយ​ ​បទដ្ឋាន​គតិយុត្ត​នានា​ដើម្បី​ទ្រទ្រង់​ ​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​e​-​Commerce​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ការ​តភ្ជាប់​ឌី​ជី​ថល​ ​ការពង្រីក​វិសាលភាព​នៃ​សេវា​ប្រៃសណីយ៍​ជាដើម​ ​គឺជា​កិច្ច​ការសំខាន់​ៗ​ ​ដែល​ក្រសួង​បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​។​
 
     ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ដល់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ក្នុង​ការ​ផ្តល់​កិច្ច​សហការ​ផ្នែក​បច្ចេកទេស​ក្នុង​ការ​តាក់តែង​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​និង​ស្នើសុំ​នូវ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ ​លើ​គម្រោង​ដែល​A​D​B ​បាន​អនុវត្ត​និង​សម្រេច​បាន​នៅ​ក្នុង​តំ​ណាក់​កាល​កន្លងមក​ ​ដូចជា​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ជាដើម​៕

អត្ថបទជាប់ទាក់ទង