​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ដៃគូ​វិនិយោគ​ឯកជន​និង​សាធារណៈ​ ​រវាង​ ទូរគមនាគមន៍កម្ពុជា​ ​ជាមួយ​ ​ក្រុមហ៊ុន​ ​Seat​e​l​

Ministry of Post and Telecommunications

​ 

   រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​២​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​. ​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ដៃគូ​វិនិយោគ​ឯកជន​និង​សាធារណៈ​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ក្រុមហ៊ុន​ ​Seat​e​l​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​ម​ន្រ្តី​រាជការ​ ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀត​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

     ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​កិច្ចព្រមព្រៀង​ភាគី​លើ​អនុស្សរណៈ​យោគ​យល់គ្នា​របស់​ដៃគូ​វិនិយោគ​ឯកជន​និង​សាធារណៈ​ ​គឺជា​ការ​បោះជំហាន​មួយ​ទៅមុខ​ទៀត​របស់​​​ក្រសួង​ ​ក្នុង​ការ​ជ​ម្រុ​ញ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ ​ក្នុង​ការ​លើក​ក​ម្ពស់ ​និង​អភិវឌ្ឍន៍​វិ​ស័យ​ទូរគមនាគមន៍​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​នា​ពេល​អនាគត​។​ ​ទ​ន្ទឹមនឹង​នេះ​ដែរ​ ​ពិធី​នេះ​នឹង​បើកឱកាសឲ្យ​ភាគី​ចូលរួម​ទាំង​វិ​ស័​យ​ឯកជន​ ​និង​សាធារណៈ​ ​ពង្រីក​សក្តានុពល​ភាព​ការ​វិនិយោគ​របស់​ខ្លួន​ ​ដែល​អាច​ប្រើប្រាស់​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ ​និង​ឯកជន​ប្រកបដោយ​សក្តានុពល​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​ពិសេស​ឈាន​ទៅ​បង្កើត​គម្រោង​ថ្មីៗ​ជាច្រើន​ទៀត​។​

     ​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​រិះរក​គំនិត​ផ្តួចផ្តើម​គម្រោង​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ថា​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​Seat​e​l​ ​នឹងបន្ត​សហការ​ធ្វើ​កា​រួមគ្នា​បង្កើត​ជា​ផ្លែផ្កា​ ​បង្កើត​ជា​គម្រោង​លេច​ជា​រូបរាង​ពិតប្រាកដ​ ​និង​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ​ ​ហើយ​ដើម្បី​លើក​ក​ម្ពស់វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ឲ្យ​មានសន្ទុះ​ខ្លាំងក្លា​ ​និង​ដើរទា​ន់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​៕​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា

លោក YAO YUE JIN ប្រធានក្រុមហ៊ុន Seatel

អត្ថបទជាប់ទាក់ទង