ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទៅចូលរួមមហាសន្និបាតទូរស័ព្ទចល័តពិភពលោក នៅប្រទេសអេស្ប៉ាញ

Ministry of Post and Telecommunications

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    តបតាមការអញ្ជើញរបស់សមាគមទូរស័ព្ទចល័តពិភពលោក (GSM Association) នារាត្រីថ្ងៃសៅរ៍​ ០៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទៅចូលរួមមហាសន្និបាតទូរស័ព្ទចល័តពិភពលោកឆ្នាំ២០១៩ (Mobile World Congress 2019-MWC19) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ 

     មហាសន្និបាតទូរស័ព្ទចល័តពិភពលោកនេះ គឺជាព្រឹត្តិការណ៍ទូរស័ព្ទចល័តធំបំផុតនៅលើពិភពលោក។ មនុស្សជាង ១០៧.០០០នាក់ ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល និយ័តករទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ វិស័យឯកជនពាក់ព័ន្ធ និងក្រុមហ៊ុនឈានមុខជាង ២៤០០ក្រុមហ៊ុន ត្រូវបានគេរំពឹងថានឹងចូលរួមព្រឹត្តិការណ៍នេះ ដើម្បីពិភាក្សាក៏ដូចជាចែករំលែកចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទូរស័ព្ទចល័តថ្មី និងចុងក្រោយបំផុត។

     ក្នុងឱកាសចូលរួមមហាសន្និបាតនេះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក នឹងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការងារ ព្រមទាំងស្វែងយល់ពីការវិវត្តវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងបរិបទនៃសាកលភាវូបនីយកម្មស្របតាមនិន្នាការសេដ្ឋកិច្ចឌីជីថល៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍