​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​ ​ពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​២​០​១​៩​ 

   

     ប្រទេស​ឥណ្ឌា​៖​ ​ថ្ងៃអង្គារ​ ​០​៨​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ចូលរួម​​ពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​២​០​១​៩​ ​ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​១​១​ ​ដល់​ថ្ងៃ​ទី​១​២​ ​ខែ​កុម្ភ: ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ញូដេ​លី​ ​សាធារណរដ្ឋ​ឥណ្ឌា​។​
 

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
​     នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​របស់​ឥណ្ឌា​ វិ​ស័យ​ឯកជន​ ដេីម្បី​ចូលរួម​តាំង​ពិព័រណ៍​ ​និង​ផ្គូ​រ​ផ្គង​ពាណិជ្ជកម្ម​ផង​ដែរ​។​
     ​ក្នុង​ដំណើរ​បេសកកម្ម​នេះ​ ​ប្រតិភូ​កម្ពុជា​នឹង​ជួប​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឥណ្ឌា​ ដេីម្បី​ពិភាក្សា​ការងារ​ ​លើ​គម្រោង​សាកល្បង​ក្រោម​ជំនួយ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ ​លើ​គម្រោង​”​ភូមិ​ឌី​ជី​ថល​” ​ដែល​គម្រោង​នេះ​ ​នឹង​ជួយ​លទ្ធភាព​អោយ​មាន​នូវ​អុី​ន​ធឺ​ណិ​ត​នៅ​ទី​ជនបទ​ ​និង​ប្រើប្រាស់​សេវា​អុី​ន​ធឺ​ណិ​ត​ក្នុង​ការសិក្សា​អប់រំ​ពី​ចំងាយ​ ​ការ​ត្រួតពិនិត្យ​សុខភាព​ពី​ចំងាយ​ វិ​ស័​យ​កសិកម្ម​ ​និង​ដំណោះស្រាយ​ផ្សេងៗ​ទៀត​។​ ​ជាមួយគ្នា​នេះ​ ​ប្រតិភូ​កម្ពុជា​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ភូមិ​ឌី​ជី​ថល​ដើម្បី​ស្វែងយល់​ជាក់ស្តែង​លើ​ការប្រតិបត្តិ​របស់​ភូមិ​ឌី​ថល​នៅ​ប្រទេស​ឥណ្ឌា​ ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”