​​ឯកឧត្តមរដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ ​ប្រធាន​ថ្មី នៃមន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ខេត្ត​ឧត្តរមានជ័យ​

     ​ខេត្ត​ឧត្តរមានជ័យ​៖​ ​ល្ងាច​ថ្ងៃច័​ន្ទ ​១​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាលាខេត្ត​ឧត្តរមានជ័យ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ ​កញ្ញា​ ​ហ៊​ន​ ​សុភាព​ ​ជា​ប្រធានថ្មី នៃ​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ខេត្ត​ឧត្តរមានជ័យ​ ជំនួស​លោក​ ​រិន​ ​សុខុម​ ​ដែល​ត្រូវ​ចូលនិវត្តន៍​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្ដម​ ​យឹម​ ធិ​ន​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ​ ​ឯកឧត្ដម​ ​ប៉ែន​ កុ​សល្យ​ ​អភិបាល​ ​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ ​និង​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​លោកស្រី​ ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​ ​មន្ទីរ​ ​ស្ថាប័ន​ជុំវិញ​ខេត្ត​ ​សរុប​ប្រមាណ​ ​១​៥​០​រូប​។​

ឯកឧត្តម ត្រាំ អុីវតឹក​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍

​​     នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍​កោតសរសើរ​ ​និង​ចងចាំ​ជានិច្ច​ចំពោះ​ស្មារតី​ទទួលខុសត្រូវ​ ​អំណត់​ព្យាយាម​របស់​លោក​ ​រិន​ ​សុខុម​ ​ក្នុង​ការ​​​ដឹកនាំ​រហូត​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ជាបន្តបន្ទាប់​។​ ​ហើយ​បាន​ជ​ម្រុ​ញ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​-​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​(​I​C​T​) ​នៅ​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ខេត្ត​ឧត្តរមានជ័យ​ ​ឲ្យ​មានការ​រីកចំរើន​គួរឲ្យ​កត់​សម្គាល់​។​ ​ជាពិសេស​បំពេញ​បាន​តម្រូវ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ ​និង​ជា​ផ្នែក​មួយ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ខេត្ត​ផង​ដែរ​។​

​      ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​រ​ ​កញ្ញា​ ​ហ៊​ន​ ​សុភាព​ ​ប្រធានមន្ទីរ​ថ្មី​ ​ដែល​ត្រូវ​បាន​តែងតាំង​ ​និង​លោក​ ​លោកស្រី​ ​មន្ត្រី​រាជការ​នៅ​មន្ទីរ​ ​ប​.​ទ​.​ខេត្ត​ឧត្តរមានជ័យ​ ​ទាំងអស់​ ​ត្រូវ​បន្ត​ស្មារតី​ទទួលខុសត្រូវ​, ​រក្សា​បាន​នូវ​ភាព​រឹង​មាំ​សាមគ្គីភាព​-​ឯកភាព​ផ្ទៃក្នុង​, ​រៀនសូត្រ​ដកពិសោធន៍​ការងារ​ពី​គ្នា​ទៅវិញទៅមក​។​ ​ហើយ​បន្ត​កិច្ច​សហការ​ជាមួយ​មន្ទីរ​ជុំវិញ​ខេត្ត​ ​និង​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​ ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ ​ដើម្បី​ភាព​រីក​ចម្រើន​របស់​អង្គភាព​ ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ថា​ ​ឯកឧត្តម​ ​លោកជំទាវ​អស់លោក​-​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​នឹង​បន្ត​ជួយ​គាំទ្រ​ប្រធានមន្ទីរ​ថ្មី​ ​ឲ្យ​បន្ត​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ ​ធានា​បាន​ប្រសិទ្ធ​ភាព​ការងារ​ ​និង​ជា​កម្លាំង​ច​លក​រ​ជ​ម្រុ​ញ​វិ​ស​័​យ​ទាំង​បី​ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡេី​ង​ថែមទៀត​៕​

អត្ថបទជាប់ទាក់ទង