ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.)លើកទី៩
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគនាគមន៍(ក.ម.ក.ស.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ លើកទី៩ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
(១). របាយការណ៍វឌ្ឍនភាពការងារលេខាធិការដ្ឋាន របស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍
(២). អនុម័តសំណើសុំអនុវត្តន៍ផែនការសកម្មភាពការងារ និងផែនការថវិកា
(៣). សំណើសុំរបស់លេខាធិការដ្ឋាន ក្នុងការចុះពិនិត្យ និងសិក្សាលើគម្រោងអនុវត្តន៍កម្មវិធី កាតព្វកិច្ចសេវាសកលទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៨-២០១៩
(៤). អនុម័តលើរូបសញ្ញារបស់មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍
(៥). គម្រោងសាកល្បង សម្រាប់ការកាត់បន្ថយគម្លាតឌីជីថល និងការអភិវឌ្ឍជនបទ៕