​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២​០​១​៩​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​នៅ​ប្រទេស​អេស្ប៉ា​ញ​

Ministry of Post and Telecommunications

     អេស្ប៉ា​ញ​៖​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ “​មហាសន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​ឆ្នាំ​២​០​១​៩​-​Mobile​ ​World​ ​Congress​ 2019-​M​W​C19” ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៥​-​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ ​ប្រទេស​អេស្ប៉ា​ញ​។​ 

     ​មហាសន្និបាត​នេះ​ ​បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធាន​បទ​ “​ប្រជាពលរដ្ឋ​ឌី​ជី​ថល​” ​ដែល​បាន​ធ្វើ​ឱ្យ​អ្នកចូលរួម​បាន​ស្វែងយល់​ពី​អ្វី​ដែល​ជា​ការផ្លាស់ប្តូរ​ឌី​ជី​ថល​ ​ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ ​ក៏ដូចជា​ផល​ប៉ះពាល់​នៃ​ប​ច្ច​ក​វិទ្យា​ថ្មី​ទៅលើ​កំណើន​សេដ្ឋកិច្ច​រយ​:​ពេលវែង​។​ ​ជាមួយគ្នា​នេះ​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ក៏​មានការ​ដាក់​តាំង​ពិព័រណ៍​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​និង​ដំណោះស្រាយ​នានា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​5​G​ ​ដែល​ជា​ប្រធាន​បទ​ឈាន​មុខ​គេ​។​

     ​ក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ទស្សនា​នូវ​ឧបករណ៍​ ​និង​ដំណោះស្រាយ​នានា​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​វិទ្យា​ទំនើប​ៗ​ចុងក្រោយ​ ​ដែល​បាន​ដាក់​តាំង​ពិព័រណ៍​ដោយ​ក្រុមហ៊ុន​នានា​នៅ​លើ​ពិភពលោក​។​

​     *គូស​បញ្ជាក់​ផង​ដែរ​ថា​ ​បណ្តា​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភពលោក​ ​មាន​ ​ចិន​ ​កូរ៉េ​ រុស្ស៊ី ​សហភាព​អឺរ៉ុប​ ​និង​បណ្តា​ប្រទេស​ដទៃទៀត​ ​កំពុង​ត្រៀម​ខ្លួន​ក្នុង​កា​រដាក់​អោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​នៅ​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​នេះ​។​ ​ព្រះរាជាណាចក្រកម្ពុជា​ ​ក៏​កំពុង​ត្រៀម​ខ្លួន​ ​ហើយនឹង​អាច​ជា​ប្រទេស​ទី​១​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​មុនគេ​នៅ​ក្នុង​តំបន់​អា​ស៊ាន​៕​

អត្ថបទជាប់ទាក់ទង