​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​រៀបចំ​កម្មវិធី​ពង្រឹង​សមត្ថភាព​ម​ន្រ្តី​តំណាង​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​សម្រាប់​កម្ពុជា​ (​Cam​bo​d​i​a​ ​National​ ​Port​a​l​)

Ministry of Post and Telecommunications

ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

     ​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​១​៣​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ “​វិធីសាស្ត្រ​ ​និង​យន្ត​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​” ​ដោយមាន​ការចូលរួម​ពី​ ​ម​ន្រ្តី​រាជការ​មកពី​គ្រប់​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​សរុប​ប្រមាណ​ ​៧​៥​នាក់​។​ ​សិក្ខាសាលា​នេះ​ ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ដំណាក់កាល​ទី​២​ ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​អគ្គនាយកដ្ឋាន​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ភាគី​សិង្ហ​បូរី​ ​Singapore​ ​Cooperation​ ​Enterprise​ (SC​E​) ​ដែល​ផ្តោត​លើ​គម្រោង​អាទិភាព​ចំនួន​ ​០​២​ ​គឺ​៖​ ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​(​National​ ​Web​ ​Port​a​l​) ​និង​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​ – ​G​E​A​)​។​ 

​     គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​(​National​ ​Web​ ​Port​a​l​) ​ផ្តោត​លើ​ការ​ពង្រឹង​ជំនាញ​ដល់​ម​ន្រ្តី​បង្គោល​តំណាង​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​អំពី​៖​

– ​ទិដ្ឋភាព​ទូទៅ​នៃ​វេទិកា​វេ​ប​សាយ​ជាតិ​ ​និង​គំរូ​ជោគជ័យ​របស់​អន្តរជាតិ​

– ​ពិគ្រោះ​យោបល់​អំពី​វិធីសាស្ត្រ​ ​យន្ត​ការ​ ​និង​ការ​រៀបចំផែនការ​អនុវត្ត​វេ​ប​សាយ​ជាតិ​ 

– ​សិក្ខាកាម​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​តំណាង​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​ ​នឹង​ក្លាយ​ជាម​ន្រ្តី​ជំនាញ​ ​ក្នុង​ការចូលរួម​អនុវត្ត​រៀបចំ​វេ​ប​សាយ​ជាតិ​សំរាប់​កម្ពុជា​រួមគ្នា​។​ 

​     មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​ថ្លែង​ថា​ ​កម្មវិធី​កសាង​សមត្ថភាព​នេះ​ ​នឹង​ផ្តល់​នូវ​ឱកាស​ដល់​ម​ន្រ្តី​បង្គោល​ក្នុង​ការ​ស្វែងយល់​ ​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​គំរូ​អនុវត្ត​ជោគជ័យ​របស់​អន្តរជាតិ​ ​និង​ផ្តល់​នូវ​ចំ​នេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​អំពី​វិធី​សា​ស្រ្ត​និង​យន្ត​ការ​រៀបចំផែនការ​ ​អនុវត្ត​វេ​ប​សាយ​ជាតិ​ ​ដែល​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ ​ដើម្បីនឹង​សហការ​រួមគ្នា​រៀបចំ​វេ​ប​សាយ​ជាតិ​កម្ពុជា​៕​

អត្ថបទជាប់ទាក់ទង