ឯកឧត្ដមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តក្រុមការងារអន្តរក្រសួង ស្ថាប័នដើម្បីសិក្សា និងពិនិត្យលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធច្រកចេញ-ចូលប្រព័ន្ធអុីនធឺណិតថ្នាក់ជាតិ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ០៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តក្រុមការងារអន្តរក្រសួង ស្ថាប័នដើម្បីសិក្សា និងពិនិត្យលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធច្រកចេញ-ចូលប្រព័ន្ធអុីនធឺណិតថ្នាក់ជាតិ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងក្រសួង ស្ថាប័ន និងមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សាពីលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាតិ ជម្រុញការផ្ដល់សេវាអុីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ការផ្ដល់សេវារបស់រាជរដ្ឋាភិបាលតាមប្រព័ន្ធឌីជីថល ត្រៀមនូវការឈានមកដល់នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕