​សិក្ខាសាលា​ស្តីពី​”​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ព្រឹក​ថ្ងៃអង្គារ​ ​១​៤​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​មាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​” ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋ​លេខា​ធិ​កា​រក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​ ​គ្រឹះស្ថាន​ធនាគារ​/​ហិរញ្ញវត្ថុ​ វិ​ស័យ​ឯកជន​ ​សាកលវិទ្យាល័យ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ប្រមាណ​ ​៧​០​រូប​។​ 

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​សិក្ខាសាលា​នេះ​សហ​ការរៀបចំ​ឡើង​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយនឹង​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​ ​និង​ទំនាក់ទំនង​នៃ​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​គោលបំណង​ពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រសួង​ទាំងពីរ​ ​ហើយ​ជា​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​នៅ​កម្ពុជា​ពាន់​ព័ន្ធ​ទៅ​នឹង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ 

​ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​មានប្រសាសន៍ថា​ ​សិក្ខាសាលា​ក្នុងថ្ងៃនេះ​ ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សារៈសំខាន់​ ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ដែល​មិនមែន​តែ​នៅ​ក្នុង​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ថ្នាក់​តំបន់​ ​និង​សកលលោក​ផង​ដែរ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​នូវ​ការ​រីកចំរើន​ ​ដ៏​ខ្លាំងក្លា​នៃ​បច្ចេកវិទ្យា​ ​ក៏ដូចជា​ការ​វិវឌ្ឍ​នៃ​ទី​ផ្សារ​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដែល​បាន​ជ​ម្រុ​ញ​នូវ​ ​ផលិតភាព​ ​ដែល​អាច​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ការរស់នៅ​របស់​ប្រជា​រា​ស្រ្ត​កម្ពុជា​។​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅតែ​បន្ត​ជា​ច​លក​រ​សំខាន់​មួយ​នា​ថ្ងៃ​អនាគត​ ​ស្រប​ពេល​ដែល​កម្ពុជា​បាន​កំពុង​ប្រឹងប្រែង​បំ​លែងខ្លួន​ឯង​ទៅជា​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​ក្នុង​ខណៈ​ពេល​ដែល​ វិ​ស័​យ​បច្ចេកវិទ្យា​គម​នា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​បាន​នាំមក​នូវ​ឱកាស​ថ្មីៗ​ ​វា​ក៏បាន​នាំមក​នូវ​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​ផង​ដែរ​។​ ​ជាស​កល​ការ​គំរាម​គំ​ហែង​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​កាន់តែ​មាន​ភាព​ស្មុគ​ស្មាញ​ ​ហើយ​ផល​ប៉ៈ​ពាល​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ​។​ ​មិន​មាន​នរណា​ម្នាក់​ ​អាច​គេច​ផុត​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​បាន​ឡើយ​ ​ហេតុដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​សមត្ថភាព​ធនធានមនុស្ស​របស់យើង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ហា​និ​ភ័យ​ដែល​កំពុងតែ​កើតមាន​កាន់តែ​ច្រើន​នៅ​លើ​អុី​ន​ធឺ​ណិ​ត​ក្នុង​ពេល​បច្ចុប្បន្ន​។​ 

​សិក្ខាសាលា​នឹង​ផ្តល់​ជា​ចំណេះ​ដឹង​ដល់​អ្នកចូលរួម​ទាំងអស់​ឲ្យ​៖​ 

(​១​). ​យល់​ដឹង​អំពី​ហា​និ​ភ័យ​នានា​ដែល​អាច​កើតមានឡើង​ចំពោះ​ប្រព័ន្ធ​ឌី​ជី​ថល​ ​និង​ការ​គំរាម​គំ​ហែង​ 

(​២​). ​យល់​ដឹង​អំពី​ប្រភេទ​នៃ​ការវាយប្រហារ​ដែល​អ្នក​អាច​ជួបប្រទះ​ 

(​៣​). ​ស្វែងយល់​ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការស្វែងរក​នូវ​ចំ​នុ​ច​ខ្សោយ​ ​និង​ការ​ជួសជុល​ 

(​៤​). ​យល់​ដឹង​អំពី​ច្បាប់​ ​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិ​យុត្តិ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​របស់​កម្ពុជា​ ​និង​ជប៉ុន​ 

​ជាចុងក្រោយ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​ផ្តាំផ្ញើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ក្នុង​អង្គ​សិក្ខាសាលា​ ​ធ្វើការ​ប្រឹងប្រែង​ទាញ​យកចំណេះ​ដឹង​ ​និង​បទពិសោធន៍​ឲ្យបាន​ច្រើន​ពី​អ្នកជំនាញ​ដែល​បាន​មក​បង្ហាត់បង្ហាញ​ក្នុង​ពេលនេះ​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ