​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ​ទៅ​ទស្សនកិច្ច​ទីតាំង​គម្រោង​សាកល្បង​ ​ភូមិ​ឌី​ជី​ថល​ ​និង​សាខា​ទូរគមនាគមន៍​កម្ពុជា​ ​នៅ​ខេត្ត​តាកែវ​

Ministry of Post and Telecommunications

​ខេត្ត​តាកែវ​៖​ ​ថ្ងៃអង្គារ​ ​១​៤​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ​ទៅ​ទស្សនកិច្ច​ទីតាំង​គម្រោង​សាកល្បង​ ​ភូមិ​ឌី​ជី​ថល​ ​និង​សាខា​ទូរគមនាគមន៍​កម្ពុជា​ខេត្ត​តាកែវ​ ​ដោយមាន​ការ​អម​ដំណើរ​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុម​ការងារ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​គមនាគមន៍​ឥណ្ឌា​ ​ព្រមទាំង​មន្ត្រី​រាជការ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​បង្ហាញ​ជូន​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ​ពី​ស្ថានភាព​ភូមិ​-​ឃុំ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដើម្បី​ទ្រទ្រង់​ការ​បង្កើត​ ​ភូមិ​ឌី​ជី​ថល​ ​និង​សេវា​សា​ធារ​ណ​:​ដែល​មាន​ក្នុងស្រុក​ទ្រាំង​ ​មាន​ដូចជា​មណ្ឌលសុខភាព​ ​សាលារៀន​ជាដើម​។​ ​ដែល​សេវា​ទាំងនេះ​នឹង​កាន់តែ​ទំនើប​បន្ថែម​ទៀត​ដោយ​ប្រើប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មីៗ​ ​នៅ​ពេល​អុី​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ត្រូវ​បាន​បំពាក់​ទៅដល់​ភូមិ​-​ឃុំ​។​ ​ហើយ​នៅ​ពេល​ខាងមុខនេះ​ ​ភូមិ​ឌី​ជី​ថល​ ​នឹង​អាច​ប្រើប្រាស់​នូវ​សេវា​បង្រៀន​ពី​ចម្ងាយ​ ​ការ​ពិគ្រោះ​ជំងឺ​ពី​ចម្ងាយ​ ​ការ​គ្រប់គ្រង​គ្រោះអាសន្ន​ ​ការបែងចែក​ព័ត៌មាន​ ​បម្រើ​ដល់​ប្រយោជន៍​សា​ធារ​ណ​:​ទៅដល់​ភូមិ​-​ឃុំ​ ​និង​សេវា​ផ្សេងៗ​ទៀត​ ​ដែល​សម្រួល​ដល់​ការរស់នៅ​ ​និង​ជួយ​លើកស្ទួយ​ដល់​បែបផែន​នៃ​ជីវិត​ ​ក៏ដូចជា​ការ​កាត់បន្ថយ​នូវ​គ​ម្លា​ត​ផ្នែក​ឌី​ជី​ថល​រវាង​ទីក្រុង​ ​និង​ជនបទ​ផង​ដែរ​។​ ​ជាពិសេស​ ​ដើម្បី​ធ្វើ​អោយ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ ​ផ្តល់​អត្ថប្រយោជន៍​ជា​អតិបរមា​ដល់​ប្រជាពលរដ្ឋ​ ​នៅ​ស្រុក​ទ្រាំង​ ​ខេត្ត​តាកែវ​ ​សម្រាប់​ពង្រីក​គម្រោង​ ​ភូមិ​ឌី​ជី​ថល​ ​ទៅ​ទី​កន្លែងផ្សេង​ៗ​ទៀត​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ 

​ក្នុង​ឱកាស​នោះ​ដែរ​ ​គណៈប្រតិភូ​សាធារណរដ្ឋ​ឥណ្ឌា​បាន​សម្តែង​ការ​ថ្លែង​អំណរគុណ​ ​និង​សេចក្តីរីករាយ​ចំពោះ​ដំណើរ​ទស្សន​កិច្ចសិក្សា​នេះ​នឹង​នាំ​យក​នូវ​ធាតុ​ចូល​ដ៏​មាន​សារ​:​សំខាន់​ៗ​ដែល​ប្រមូល​បាន​ក្នុង​បេសកកម្ម​នេះ​ ​ក្នុង​ការ​អភិវឌ្ឍ​ ​និង​អនុវត្ត​គម្រោង​នា​ពេល​ខាងមុខ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង