​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​វិធីសាស្ត្រ​រៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​(​Government​ ​Enterprise​ ​Architecture​ – ​G​E​A​)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៥​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោក​ ម៉ុ​ក​ ខេ​ម​រា​ ​ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី​ ​វិធីសាស្ត្រ​រៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​G​E​A​) ​ដែល​មាន​រយៈពេល​ ​០​៥​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ដោយមាន​ការចូលរួម​ពី​ ​មន្ត្រី​រាជការ​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​សរុប​ ​៤​៥​នាក់​។​

​សិក្ខាសាលា​នេះ​ ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ដំណាក់កាល​ទី​២​ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ភាគី​សិង្ហ​បូរី​ ​Singapore​ ​Cooperation​ ​Enterprise​ (SC​E​) ​ដែល​ផ្តោត​លើ​គម្រោង​អាទិភាព​ចំនួន​ ​០​២​ ​គឺ​៖​ ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​(​National​ ​Web​ ​Port​a​l​) ​និង​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​ – ​G​E​A​)​។​ 

​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​ – ​G​E​A​) ​មាន​គោលបំណង​ពិភាក្សា​អំពី​៖​

– ​ការ​បង្កើត​អភិបាល​កិច្ច​ ​G​E​A​ 

– ​ស្វែងយល់​ ​និង​ចាប់ផ្តើម​សាកល្បង​អនុវត្តន៍​រៀបចំ​គម្រោង​តាមដំណើរ​ការ​ ​G​E​A​ 

– ​កំណត់​វិសាលភាព​នៃ​កម្មវិធី​អភិវឌ្ឍន៍​ ​G​E​A​ ​សាកល្បង​

– ​ចាប់ផ្តើម​ជំហាន​ទី​១​ ​នៃ​វិធីសាស្ត្រ​អភិវឌ្ឍន៍​ ​G​E​A​ ​ដោយ​អនុវត្ត​បង្កើន​ឯកសារ​យោង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​ ​០​១​ ​ដែល​នឹងជា​គំរូ​សម្រាប់​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​តាម​វិធីសាស្ត្រ​ ​G​E​A​ 

– ​ការ​រៀបចំផែនការ​ទំនាក់ទំនង​ដែល​មាន​ប្រសិទ្ធ​ភាព​

– ​ពិភាក្សា​លើ​ “​វិធីសាស្ត្រ​គ្រប់គ្រង​ការផ្លាស់ប្តូរ​”

– ​ពិភាក្សា​លើ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ ​G​E​A​ ​ដើម្បី​សម្រេច​បាន​នូវ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ដែល​រួមបញ្ចូល​គ្នា​។​

​លោក​ប្រធាន​នាយកដ្ឋាន​ ​បាន​ថ្លែង​ថា​ ​កម្មវិធី​កសាង​សមត្ថភាព​នេះ​នឹង​ផ្តល់​នូវ​ការ​ស្វែងយល់​ ​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អ​ៗ​ ​និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​ ​អំពី​វិធីសាស្ត្រ​រៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ ​ដែល​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​ឈាន​ទៅ​បង្កើត​សេចក្តីណែនាំ​ ​និង​បទដ្ឋាន​បច្ចេកទេស​ផ្សេងៗ​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ ​និង​កិច្ច​សហការ​រវាង​ក្រសួង​ស្ថាប័នរដ្ឋ​ វិ​ស័​យ​ឯកជន​ ​និង​ប្រជាពលរដ្ឋ​ពង្រឹង​គុណភាព​ ​ប្រសិទ្ធ​ភាព​ ​និង​និរន្តរភាព​នៃ​សេវា​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បង្កើន​សមត្ថភាព​ឌី​ជី​ថល​និង​ន​វា​នុ​វត្ត​ន៍​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ