ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SEATEL ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួង
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ លោក Tiejun Bai ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SEATEL ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីស្វែងយល់ពីគោលនយោបាយសម្រាប់គាំទ្រការវិនិយោគ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន៕