ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ-U.S.O. FUND) លើកទី១០
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ព្រឹកថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ-U.S.O. FUND) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ក.ម.ក.ស.ទ-U.S.O. FUND លើកទី១០ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
(១). របាយការណ៍វឌ្ឍនភាពការងារលេខាធិការដ្ឋានរបស់មូលនិធិ ក.ម.ក.ស.ទ-U.S.O. FUND
(២). របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការចុះសិក្សាវិសាលភាពគ្របដណ្តប់ នៃសេវាទូរស័ព្ទចល័តនៅតាមព្រំដែន
(៣). បទបង្ហាញស្តីពី “សេវាព័ត៌មានកសិកម្ម”
(៤). ពិនិត្យ និងអនុម័តលើផែនការសកម្មភាពការងារ និងផែនការថវិកាសម្រាប់ឆ្នាំ២០១៩ របស់មូលនិធិ ក.ម.ក.ស.ទ-U.S.O. FUND៕