ឯកឧត្តមអនុរដ្ឋលេខាធិការ មាស ប៉ូ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីប្រមូលព័ត៌មានសម្រាប់លើកគម្រោង មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ថ្ងៃអង្គារ ០៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីប្រមូលព័ត៌មានសម្រាប់លើកគម្រោង មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងវឌ្ឍនភាពការងារ ដោយពិនិត្យលើលទ្ធផលទទួលបានក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ នឹងធ្វើការបន្តដាក់ស្នើគម្រោងបន្ថែមទៀតសម្រាប់ឆ្នាំ២០១៩ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕